អគ្គនាយកដ្ឋានគោលនយោបាយ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានគោលនយោបាយ

ប្រជុំពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី ១ និងការប៉ាន់ស្មានលទ្ធផលនៃការអនុវត្តថវិកាឆ្នាំ ២០១៨

02/08/2018

នាព្រឹកថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសហការី បានអញ្ជើញចូលរួមប្រជុំពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី ១ និងការប៉ាន់ស្មានលទ្ធផលនៃការអនុវត្តថវិកាឆ្នាំ ២០១៨ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីក្រុមការងារថវិកា នៃគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងអស់។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ក្នុងគោលដៅធ្វើយ៉ាងណាឱ្យសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី ១ និងការប៉ាន់ស្មានលទ្ធផលនៃការអនុវត្តថវិកាឆ្នាំ ២០១៨ ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានអគ្គនាយកដ្ឋានថវិកាជាអ្នករៀបចំនេះ មានខ្លឹមសារគ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាព និងការវិភាគច្បាស់លាស់ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាល,រដ្ឋសភា និងព្រឹទ្ធសភា នៅពេលខាងមុខនេះ។

Online MEF Database

កម្រងរូបភាព

អគ្គនាយកដ្ឋានគោលនយោបាយ