អគ្គនាយកដ្ឋានគោលនយោបាយ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានគោលនយោបាយ

ការស្វែងយល់ពីបទពិសោធន៍របស់រដ្ឋាភិបាលប្រទេសកាណាដាក្នុងការអភិវឌ្ឍន៍ និងការអនុវត្តស្តង់ដារស្ថិតិរដ្ឋាភិបាលតាមរយៈកិច្ចពិភាក្សា និងការចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមនានា

24/08/2018

ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាលជាស្តង់ដារស្ថិតិហិរញ្ញវត្ថុមួយដែលត្រូវបានទទួលស្គាល់ និងដាក់ឲ្យអនុវត្តជាអន្តរជាតិ ការអនុវត្តស្តង់ដារស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាលជួយពង្រឹងដល់ការរៀបចំ និងការអភិវឌ្ឍគោលនយោបាយសេដ្ឋកិច្ច និងគោលនយោបាយសារពើពន្ធ ដោយផ្តល់នូវវិធីសាស្ត្រក្នុងការវិភាគប្រតិបត្តិការហិរញ្ញវត្ថុរដ្ឋាភិបាល។ ក្នុងកិច្ចការកសាង និងលើកកម្ពស់សមត្ថភាពក្នុងការរៀបចំស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានគោលនយោបាយដឹកនាំដោយលោក គឹម ផល្លា កំពុងបំពេញទស្សនកិច្ចសិក្សានៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា។ ទស្សនកិច្ចសិក្សានេះបានស្វែងយល់ពីបទពិសោធន៍របស់រដ្ឋាភិបាលប្រទេសកាណាដាក្នុងការអភិវឌ្ឍន៍ និងការអនុវត្តស្តង់ដារស្ថិតិរដ្ឋាភិបាលតាមរយៈកិច្ចពិភាក្សា និងការចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមនានា។

Online MEF Database

កម្រងរូបភាព

អគ្គនាយកដ្ឋានគោលនយោបាយ