អគ្គនាយកដ្ឋានគោលនយោបាយ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានគោលនយោបាយ

ក្នុងខែមិថុនា ឆ្នាំ២០២១, ការនាំចេញទំនិញរបស់កម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ១ ៤៣៦ លានដុល្លារ បានកើនឡើង ២៤,១% ធៀបនឹងខែមុន។

12/02/2018

ពាណិជ្ជកម្ម

ត្រឹមខែ មិថុនា ឆ្នាំ២០២១ ការនាំចេញទំនិញរបស់កម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់​ចំនួន ៧ ៤១៨ លាន​ដុល្លារ​ បានធ្លាក់ចុះ ៣,៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយសារការធ្លាក់ចុះនៃការនាំចេញអង្ករ និង ទំនិញផ្សេងៗ ក្នុងអត្រា ២៣,១% និង ១២,៨% រៀងគ្នា ខណៈដែលការនាំចេញផលិតផលវាយនភណ្ឌ និងកង់ បានកើនឡើង ១% និង ២១,៣% រៀងគ្នា។

ទន្ទឹមនេះ ការនាំ​ចូលទំនិញរបស់កម្ពុជា (ដកមាស) សម្រេច​បាន​ក្នុងទំហំទឹកប្រាក់ចំនួន ១០,៧ ប៊ីលានដុល្លារ បានកើនឡើង ២២,៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយសារកំណើននៃ​ការនាំចូលក្រណាត់ (កើនឡើង ២៦,៦%), គ្រឿងសំណង់​ (កើនឡើង ២៣,៥%), ​ប្រេងឥន្ទនៈ (កើនឡើង ១២,១%) និង ទំនិញផ្សេងៗ (កើនឡើង ២៥,៩%) ។

Online MEF Database

កម្រងរូបភាព

អគ្គនាយកដ្ឋានគោលនយោបាយ